Monday, November 30, 2009

Why does God KONES have Elephant Head???

នៅ​តាម​ប្រាសាទ​បុរាណ​ខ្មែរ​នានា កាល​ពី​ពុំទាន់​មាន​ចោរលួច​វត្ថុ​បុរាណ តែង​មាន​ព្រះ​បដិមា ព្រះអាទិទេព​មួយបែប​ដែល​មាន​ព្រះកាយ (ខ្លួន​) ជា​មនុស្ស​, ព្រះ​សិរសា (ក្បាល​) ជា​ក្បាលដំរី អ្នករៀន​ប្រវត្តិវិទ្យា និង​សិល្បៈ​វប្បធម៌​បាន​ស្គាល់​ច្បាស់​ថា គឺជា​បដិមា​របស់​អាទិ​ទេព​មួយអង្គ​ឈ្មោះ​ព្រះ​គណេស ដែល​គេ ហៅ​ក្លាយ​មក​ថាព្រះ​ភ​ឃ្នេស​ ក៏ប៉ុន្តែ ក៏​នៅ​មាន​អ្នកខ្លះ​មិន​បានដឹង​រឿងរ៉ាវ​ដើម​យ៉ាងណា​ដែល​នាំ​ឱ្យ​ព្រះអាទិទេព នេះ​មាន​ព្រះ​កេស​ចម្លែក​បែបនេះ​ទេ រឿងរ៉ាវ​អំពី​ព្រះអាទិទេព​អង្គ​នេះ​មាន​មួយ​តាមរយៈ​រឿងព្រេង​និទាន និង​រឿង​មួយ​ទៀត​តាមរយៈ រឿង​ទេវ​កថា ដោយឡែក​ចំពោះ​រឿង​ទេវ​កថា​វិញ​មាន​សេចក្តី​ដូច​តទៅ​៖ ថៃ្ង​មួយ​នៅពេល​ដែល​ព្រះអង្គ​សិវៈ​ប្រាថ្នា​យាង​ចាកចេញ​ទៅ​សមាធិ​ តាំងសិល្ប៍​នៅឯ​ភ្នំ​សច្ចំ​មួយរយៈ​ដ៏​យូរ​ឆ្នាំ ព្រះ​នាង​អគ្គមហេសី​ព្រះ​នាងបព៌ទី (ប៉ារ​វ៉ា​ទី​) ក៏​សុំ​សំណូមពរ​ដល់​ព្រះ​ស្វាមី​ថាបើសិន​ព្រះអង្គ​ឃ្លាតឆា្ងយ​ពី​ខ្ញុំ​ម្ចាស់យូរ​ឆ្នាំ​បែប​នេះ ខ្ញុំម្ចាស់​សែន​អផ្សុក​ខ្លាំងណាស់​...តែ​បើសិនជា​មាន​ព្រះរាជ​បុត្រា​ នៅកំដរ​លេង​នោះ ខ្ញុំម្ចាស់​មិនដឹង​ជា​សប្បាយ​រីករាយ​ក្នុង​ព្រះទ័យ​យ៉ាងណាទេ​ព្រះអង្គ​ !...” ។​ ដើម្បី​បំពេញ​ព្រះរាជ​ហ​ប្ញ​ទ័យ​របស់​ព្រះ​អគ្គមហេសី ព្រះ​សិវៈ​ក៏​ផ្តែផ្តាំ​ដល់​ព្រះ​នាង​ឱ្យ​យក​កម្អែល​ខ្នើយរបស់​ព្រះអង្គ យក​មក​សូន​ជា​រូប​អាទិទេព​តូច​មួយ​រួមផ្សំ​ទៅនឹង​ដំណក់ទឹក​ញើស​នៅ​លើ​ ដើមទ្រូង​របស់​ព្រះ​នាង រួច​ហើយ​យក​ទៅ​តម្កល់​ទុក​ក្នុង​រយៈពេល​បី​ថៃ្ង ។​ ព្រះ​នាង​ប៉ារ​វ៉ា​ទី​ក៏​អនុវត្តន៍​តាម​ព្រះរាជបន្ទូល​របស់​ ព្រះអង្គទាំងអស់ ...ទីបំផុត​ក៏​បាន​ព្រះរាជ​បុត្រា​មួយអង្គ​មាន​ព្រះនាម​ថាព្រះ​គណេស​ដូច​ព្រះរាជបំណង​ពិតប្រាកដ​មែន លុះ​ច្រើន​ឆ្នាំ​បាន​កន្លងផុតទៅ​... ព្រះ​គណេស​ក៏​ពេញ​រូបរាង​ស្អាត​ស្រស់​សង្ហារ​មាន​សម្បុរ​ឆោម​លោម​ពណ៌​គួរឱ្យ ស្រឡាញ់​ជាទីបំផុត ពោរពេញ​ទៅដោយ​ចំណេះវិជ្ជា​ដ៏​វិសេសវិសាល​ ហើយ​ព្រះ​មាតា​ប៉ារ​វ៉ា​ទី​តែងតែផ្តែផ្តាំ​ឱ្យ​ទន្ទឹងរង់ចាំ​ផ្លូវ​ ព្រះវរបិតា​ដែល​ជិត​យាង​ត្រឡប់មក​ពី​សមាធិ​តាំង​សិល្ប៍​នៅឯ​ភ្នំ​ទេព​សច្ចំ​ វិញ ព្រះអង្គ​គណេស​ក៏​តែងតែ​គោរព​តាម​ព្រះរាជ​បញ្ជា​របស់​ព្រះរាជ​មាតា​ជា​ដរាប ដោយ​ឈរ​ទន្ទឹងរង់ចាំ​នៅ​ពីមុខខ្លោងទ្វារ​មហា​កំផែង​វិមាន​អមតៈ ។​ ថៃ្ង​មួយ​ព្រះអាទិទេព​សិវៈ​ក៏​យាង​ត្រឡប់មក​ពី​សមាធិ​តាំង​សិល្ប៍​នៅឯភ្នំ ទេព​សច្ចំ លុះ​យាង​មក​ដល់​ខ្លោងទ្វារ​មហា​កំផែង​វិមាន​អមតៈ ក៏​ប្រទះ​កំលោះ​បរិសុទ្ធ​រូប​ស្អាត​ស្រស់ប្រិមប្រិយ​មួយអង្គ​កំពុង​ឈរ​រេរា​ ចុះឡើងៗនៅ​ពីមុខ​នោះ ព្រះ​សិវៈ​បោះ​ជំហាន​មួយៗ​ចង់​យាង​ចូលទៅ​...តែ​ចូល​មិនបាន ព្រោះ​ព្រះ​គណេស​ជំទាស់​គ្រប់ពេលវេលា ហើយ​ដាក់​លក្ខខណ្ឌ​យ៉ាង​តឹងរ៉ឹង​បំផុត លុះត្រាតែ​យក​ជ័យជម្នះ​លើ​ក្បាច់គុន​មហិទ្ធិប្ញទ្ធិ​មន្តអាគម​លើ​ខ្លួន​សិន ពេល​នោះ​ព្រះ​សិវៈ​ក៏​ផ្ទុះឡើង​នូវ​កំហឹង​ប្រច័ណ្ឌ ប្រៀប​ដូច​ជា​បន្ទុះ​ភ្នំភ្លើង ក៏​បង្ក​ឡើង​នូវ​ឆាកប្រយុទ្ធ​គ្នា​រវាង​ព្រះរាជបុត្រ​ និង​ព្រះវរបិតា​ដែលពុំ​ស្គាល់​គ្នា ការប្រយុទ្ធ​គ្នា​បាន​ប្រព្រឹត្តទៅ​យ៉ាងយូរ​ពោរពេញ​ទៅ​ដោយ​សភាពក្តៅក្រហាយ​ ក្រៃលែង ព្រះបិតា​បាន​ប្រើមហិទ្ធិប្ញទ្ធិ​មន្តអាគម​គា​ថា​ខ្យល់​បក់​កំបុតត្បូង​ទៅលើ ព្រះ​គណេស​ ធ្វើ​ឱ្យ​ដាច់​សិរសា​ប៉ើង​ខ្ទាត​បាត់​ពី​ព្រះកាយ​មួយ​រំពេច ។​ ក្រោយ​ពី​ធ្វើគ​ត​ព្រះ​គណេស​ហើយ ព្រះ​សិវៈ​ក៏​យាង​ចូលទៅ​ក្នុង​ប្រាសាទ ពេល​ជួប​ព្រះ​អគ្គមហេសីព្រះ​នាង​ប៉ារ​វ៉ា​ទី ទើប​ដឹងថា ព្រះ​គណេស​គឺជា​ព្រះរាជបុត្រ​ទី​២​របស់​ព្រះអង្គ ព្រះ​អង្គ​ស្ទុះ​ចេញមកក្រៅ​ជាបន្ទាន់ ខំ​រកមើល​ក្រែង​ឃើញ​ព្រះ​សិរសា​ព្រះ​រាជបុត្រា​ជ្រុះ​នៅ​កន្លែង​ណា​ នឹង​អាល​រើសយក​មក​ត​ភ្ជាប់​ប្រស់​ឱ្យ​រស់​ឡើង​វិញ ព្រះ​សិវៈ​ក៏​ប្រកូក​ប្រកាស​ឱ្យ​គ្រប់​អាទិទេព​ធំ​តូច​ទាំងអស់​នាំគ្នា​ដើរ​ ជួយ​រក​ព្រះ​កេស ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ មើលទៅ​ពេល​នោះ​ប្រហែល​អាទិទេព​ខ្យល់ (ព្រះ​ពាយ​) មិនបាន​ចូលរួម​ជួយ​រកផង​ទេ ព្រោះ​បើសិនជា​ព្រះពាយ​ជួយ​រក​ច្បាស់​ជា​ឃើញ​មិន​ខាន ព្រោះ​ទៅ​ដល់​ទីណា​ក៏​ខ្យល់​ទៅ​ដល់​ដែរ ប៉ុន្តែមាន​អ្នកខ្លះ​សន្និដានថា ប្រហែល​ជា​ព្រះ​កេស​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​លំហរ​សុញ្ញ​កាស (LE VIDE) ទេ​ដឹង បានជា​គ្មាន​នរណា​រកឃើញ​សោះ ចំណែកឯ​ព្រះ​សិវៈ​វិញ ទោះបីជា​ខិតខំ​ប្រើ​មហិទ្ធិប្ញទ្ធិ​ទិព្វ​គ្រប់បែប​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​រក​ពុំ​ឃើញ​ទាល់តែសោះ ដោយ​អស់​តំរិះ​នឹង​ឈ្មុសឈ្មុល​រុករកទៀត ព្រះអង្គ​ក៏​យាង​ត្រឡប់​មក​វិមាន​អមតៈ​វិញ​ទាំង​ក្តី​អស់សង្ឃឹ​ម និង​សោកស្តាយ​ ជាទីបំផុត នៅពេល​ព្រះអង្គ​យាង​មកដល់​ព្រៃ​សួគ៌ា​មួយ ក៏​ប្រទះ​នឹង​កូនដំរី​មួយ ក៏​សម្រេច​កាត់​ក្បាល​កូនដំរី​នោះ​យក​មក​ត​ភ្ជាប់​ទៅនឹង​ដងខ្លួន​ ព្រះរាជបុត្រា​ទី​២ ព្រះគណេស​តែម្តង ចាប់តាំងពី​ពេលនោះ​មក ព្រះ​គណេស​អាច​រស់រាន​មានជីវិត​វិញ​បាន​ដូច​គេ​ដូច​ឯង តែ​ក្នុងលក្ខណៈ​ជា​អាទិទេព​មាន​ភាព​ចម្លែក​អស្ចារ្យ​ជាងគេ គឺ​មាន​ដងខ្លួន​ជា​មនុស្ស ក្បាល​ជា​សត្វ​ដំរី​ជា​រៀងដរាបមក​។ សូមបញ្ជាក់​ថា នេះ​ជា​រឿងរ៉ាវ​អាទិទេព​ក្នុង​លទ្ធិ​ព្រហ្មញ្ញសាសនា ដែល​បាន​ពង្រីក​អំណាច​ឥទ្ធិពលរបស់​ខ្លួន​យ៉ាង​ខ្លាំងក្លា​នៅក្នុង​ប្រទេស​ កម្ពុជា​ចាប់តាំងពី​សតវត្សរ៍​ទី ដល់​សតវត្សរ៍​ទី​១២ នៃ​គ្រិស្តសករាជ នៅលើ​ព្រះ​សិរសា​ជាក្បាលដំរី​នៃ​ព្រះ​គណេស​នេះ គេ​ឃើញ​មាន​ភ្លុក​ម្ខាង​ត្រូវ​បាក់ មិនមែន​ជា​ការបា​ក់ដោយ​ចៃដន្យ​ទេ គឺជា​រូបភាព​ដើម​ដែល​សិល្បករ​ឆ្លាក់​បែបនេះ ព្រោះ​មាន​រឿងរ៉ាវ​ថា ពេល​មួយ​នោះ​ព្រះ​គណេស​បាន​ប្រយុទ្ធ​ជាមួយនឹង​ព្រះ​បរា​សុ​រាម​ដែលជា​អវតារ​បែងភាគ​របស់​អាទិទេព​ព្រះ​វិស្ណុ ហេតុដូច្នេះហើយ​បានជា​សិល្បក​រតែង​ឆ្លាក់​រូប​លោក​មាន​ពោះ​កំប៉ោង ព្រះ​ហស្ថកា​ន់​ថា​សម្ហូប កាន់ដំបង​ខ្លី និង​កាន់​កង្វារ​ទំ​ពក់ ព្រះ​កេតនភណ្ឌ​របស់​ព្រះអង្គ​វិញ​គឺ ខ្សែរឹត យានជំនិះ​ព្រះអង្គ​គឺ​សត្វ​កណ្តុរ

0 comments:

About This Blog

This Blog is created to introduce about Cambodia. There will be about Cambodia History, Cambodia Culture, and News Update. Moreover, there will be Tips for Blogger, Game download, Movie download, free songs and Music, and some free Software

Disclaimer

None of the links on this page are hosted on this server. I only index and link to content provided by other sites. On entering the site you agree to all copyright laws. I encourage you to buy after trying.
Free Download, Free PC games, Free Movies, Free Themes, Free Wallpapers, Free Software, Free Direct Download, free download games for pc, Games, free full game, PSP Games, Serial for Software, Software Downloads, Movie Download, Icon Download, Free Download, Free PC games, Free Movies, Free Direct Download, free download games for pc, Free Themes, Free Wallpapers, Free Software, Free Download, Free PC games, Free Movies, Free Themes, Free Wallpapers, Free Software, Free Direct Download, free download games for pc, Games, free full game, PSP Games, Serial for Software, Software Downloads, Movie Download, Icon Download, Free Download, Free PC games, Free Movies, Free Direct Download, free download games for pc, Free Themes, Free Wallpapers, Free Software, Free Download, Free PC games, Free Movies, Free Themes, Free Wallpapers, Free Software, Free Direct Download, free download games for pc, Games, free full game, PSP Games, Serial for Software, Software Downloads, Movie Download, Icon Download, Free Download, Free PC games, Free Movies, Free Direct Download, free download games for pc, Free Themes, Free Wallpapers, Free Software

  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP